(ព្រះវិហារ)៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០១៨ ម្សិលមិញនេះ លោកមាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានអញ្ជើញចុះសាកសួរសុខ ក្រុមគ្រូពេទ្យ របស់អ្នកតំណាងរាស្ត្រកម្ពុជា ដែលកំពុងប្រតិបត្តិការ ការងារជួយព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ការចុះសាកសួរសុខទុក្ខនេះ ក៏មានការអមដំណើរដោយលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងមន្ត្រីក្រុមការងារយ៉ាងច្រើកុះករ។
ក្នុងឱកាសនោះ លោកមាស សុភា បានឧបត្ថម្ភថវិកា ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៤លានរៀលផងដែរ៕