ក្រសួងធម្មការរៀបចំ សន្និបាតវាយតម្លៃ ស្តីពីការអនុវត្តសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦
04-07-2018 10:53
(កំពង់ចាម)៖ កម្មវិធីសន្និបាតវាយតម្លៃ ស្តីពី «ការអនុវត្តខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦ និងកាបញ្ជ្រាបច្បាប់នានានៅសាលប្រជុំខេត្តកំពង់ចាម» ត្រូវបានរៀបចំឡើងនារសៀលថ្ងៃអង្គារ៍ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល អគ្គាធិការងពុទ្ធិកសិក្សាជាតិ អនុប្រធានថេរសភា ព្រះរាជតំណាងសម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា, ព្រះនាគមុនីមេគណខេត្តកំពង់ចាម, លោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោកស្រី មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
នៅក្នុងពិធីនេះក៏មានកានិមន្តអញ្ជើញចូលរួមពី មន្ទីរ ជុំវិញខេត្ត, ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិកាវត្ត លោកអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តកំពង់ចាមសរុបប្រមាណ៨៣៨អង្គ/នាក់ផងដែរ៕