Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត៥ពាន់នាក់ ចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨នេះ

04-07-2018 10:04

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ ចំនួន ៤.៥០០នាក់ ទៅ៥០០០ពាន់នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ACU ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

ACU បានបញ្ជាក់ថា ការចុះឈ្មោះចូលរួមសង្កេតការណ៍ ចាប់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ រហូតគ្រប់ចំនួនកំណត់៕