(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៨នេះ នគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យឈ្មោះ ម៉េង រតនា ហៅខ្វៃ អាយុ៤១ឆ្នាំ ពាក់ពន្ធ័ករណីជួញដូរគ្រឿញៀនដ៏ធំមួយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន នៅផ្លូវក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា ដោយមានការបញ្ជាដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន «ក៦» ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ប្រតិបត្តិការនៅរសៀលថ្ងៃម្សិលមិញ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉េង រតនា ហៅខ្វៃ អាយុ៤១ឆ្នាំ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រឿងញៀនសរុប 16kg 514.43g ក្នុងនោះ៖
*ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ 15kg 812.69g
*ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន(Heroine)701.74g៕