(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត​ បានកក់កៅអី១​ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ​ បន្ទាប់ពីទម្លាក់គូប្រជែងនៅអឺរ៉ុបដូចគ្នា​ ស្វីស​ ដោយលទ្ធផល​ ១-០​ ក្នុងវគ្គ១៦ក្រុមនៃ​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

១គ្រាប់បំប៉ោងសំណាញ់ទីរបស់កីឡាករ​ Emil Forsberg នៅនាទីទី៦៦​ គឺគ្រប់គ្រាន់ដើម្បីជួយអោយស៊ុយអែតបន្តដំណើរទៅវគ្គបន្ត​ ដោយត្រូវរង់ចាំគូប្រកួតរវាងអង់គ្លេស​ ប៉ះកូឡុំប៊ី​ ម៉ោង១យប់រំលងអាធ្រាត្រនេះ​ បញ្ចប់វគ្គ១៦ក្រុមចុងក្រោយ។

ស៊ុយអែត​ ជាក្រុមទី៧​ ដែលបានឆ្លងផុតវគ្គ១៦ក្រុម​ និងឈានចូលវគ្គចាញ់-ធ្លាក់ជាបន្តជាមួយក្រុមមាន់គកបារាំង​ ប៉ះអ៊ុយរ៉ាហ្គាយ​ ក្រូអាតជួបម្ចាស់ផ្ទះរុស្ស៊ី​ និងប្រេស៊ីល​ ប៉ះប៊ែលហ្ស៊ិក៕