(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ចូលសមាជិកបក្សថ្មី ១៧០នាក់ទៀត។
ការបញ្ចូលសមាជិកថ្មីនេះ ធ្វើឡើងក្រោមវត្តមានលោក ថោង ខុន ប្រធានគណ:កម្មាធិការគណបក្សប្រជាជនក្រសួងទេសចរណ៍ នៅសណ្ឋាគារ Dyvith ដោយមានការចូលរួមពីលោក លោកស្រីជាអនុប្រធាន និងសមាជិក សមាជិកាគណបក្សប្រជាជនក្រសួងទេសចរណ៍ជាង ២០០នាក់។
មន្ត្រីជាសមាជិកបក្សថ្មីដែលត្រូវបានធ្វើពិធីប្រកាសបញ្ចូលនាពេលនេះមានចំនួន ១៧០នាក់ មកពី២៤សាខាគណបក្សក្រសួងទេសចរណ៍ ដែលមកដល់ពេលនេះ សមាជិកបក្សនៅក្រសួងទេសចរណ៍មានចំនួន ៦១៧នាក់ ស្មើនឹង ៨៦% នៃមន្ត្រីរាជការសរុប។
បន្ទាប់ពីការឡើងអានប្រកាសសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាជិកបក្សថ្មីទាំង១៧០នាក់ និងការឡើងប្តេជ្ញាចិត្ត របស់តំណាងសមាជិកបក្សថ្មីរួចមក លោក ថោង ខុន បានរំលឹកជូនសមាជិក សមាជិការបក្សអំពីប្រវត្តិការតស៊ូ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេ ពិសេសអំពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មកដល់សព្វថ្ងៃនេះ។
លោក ថោង ខុន ក៏បានលើកឡើងពីភារកិច្ច និងសិទ្ធិរបស់សមាជិកបក្សដែលមានចែងក្នុងលក្ខន្តិកៈគណបក្ស ហើយ ដែលសមាជិបក្សគ្រប់រូបត្រូវគោរពប្រតិបត្តិតាម។ ថ្នាក់ដឹកនាំ មន្ត្រីបក្ស និងសមាជិកបក្សទាំងអស់ (រួមទាំងសមាជិកទើបបញ្ចូលថ្មី) ត្រូវ៖
* ពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុងគណបក្សក្រសួងឲ្យបានល្អ។
* ធ្វើការបែងចែក និងប្រគល់ភារកិច្ចជូនមន្ត្រីអោយបានច្បាស់លាស់។
* តាមដាន និងត្រួតពិនិត្យការងារជាប់ជាប្រចាំ។
* ពង្រឹងតួនាទីរបស់នាយកដ្ឋាន និងអនុវត្តការងារតាមផ្នែកជំនាញច្បាស់លាស់។
* ខិតខំធ្វើការបណ្តុះបណ្តាលធនធានមនុស្ស។
* ខិតខំអនុវត្តនូវកម្មវិធីននយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្សឲ្យបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព។
ត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋមូលដ្ឋាន ដោយចុះអោយដល់ក្រុមបក្ស គ្រួសារបក្ស និងខ្នងផ្ទះរបស់សមាជិកបក្ស និងប្រជាពលរដ្ឋ សំដៅធានាសមាជិកបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក និងចលនាសមាជិកបក្ស អ្នកគាំទ្រ និងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្ស ប្រជាជន ដែលមានលំដាប់លេខរៀងទី២០ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់។