(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,២២០គ្រឿង រកឃើញល្មើសច្បាប់២០៦គ្រឿង (ម៉ូតូ៦៧ភាគរយ) អប់រំ៨២គ្រឿង និងផាកពិន័យ១២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៨៩គ្រឿង, អប់រំ៧គ្រឿង និងផាកពិន័យចំនួន៧៤គ្រឿង។

រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប៣,៤៩០គ្រឿង រកឃើញមធ្យោបាយល្មើស៦២៧គ្រឿង អប់រំ២៦៥គ្រឿង និងពិន័យ៣៦២គ្រឿង៕