(ភ្នំពេញ)៖ សណ្ឋាគារដែលប្រកបដោយគំនិតច្នៃប្រឌិត( Memoire Hotels & Resorts) បានច្នៃគល់ស្លឹកគ្រៃឲ្យក្លាយទៅជាបំពង់បឺត សម្រាប់ញ៉ាំភេសជ្ជៈផ្សេងៗ ដ៏ពេញនិយម ហើយវាអាចកាត់បន្ថយនូវការប្រើប្រាស់បំពង់បឺតជ័រ ដើម្បីចូលរួមថែរក្សាបរិស្ថាន ឲ្យបានស្អាត់មួយកម្រិតថែមទៀត។

ក្នុងគំនិតច្នៃប្រឌិតនេះដែរ ភ្ញៀវជាតិ-អន្តរជាតិ ក៏បានស្ងើចសរសើរអំពី ការច្នៃប្រឌិតរបស់សណ្ឋាគារនេះថា ជាការច្នៃប្រឌិតប្រកបដោយការយកចិត្ត ទុកដាក់ចំពោះបញ្ហាកម្រិតបរិស្ថានខ្ពស់បំផុតផងដែរ។

តារាល្បីៗប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ, រាជនីក្រម៉ា មាន សូនីតា, កញ្ញា ឌុច សុភា និង កញ្ញា សុខ សុម៉ាវត្តី មានការភ្ញាក់ផ្អើល ចំពោះការណែនាំបំពង់បឺតភេសជ្ជៈគល់ស្លឹកគ្រៃ ជាលើកដំបូងនៅសណ្ឋាគារម៉េម័រផាឡេស ហើយបានកោតសរសើរមិនដាច់ពីមាត់នូវគំនិតច្នៃប្រឌិតថ្មីមួយនេះ ដែលវាមិនត្រឹមជួយថែសម្រស់បរិស្ថានប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនភេសជ្ជៈឲ្យមានរសជាតិឆ្ងាញ់ ប្លែកអារម្មណ៍ និងមានអនាម័យទៀតផង៕

ដើម្បីទទួលបាននូវអនុស្សាវរីយ៍ដ៏រីករាយនេះ សូមធ្វើការទាក់ទងតាមរយៈ៖ (855) 69 285 888 / 69 411 777