(ភ្នំពេញ)៖ នៅថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០១៨នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រតិបត្តិការឃាត់ខ្លួនជនបរទេសចំនួន២៤នាក់ ក្នុងនោះស្រីចំនួន០២នាក់ មាន៤សញ្ជាតិ (វៀតណាម ចិន ម៉ូរ៉ូកូ និងនីហ្សេរីយ៉ា)។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសទាំងនោះពាក់ព័ន្ធបទល្មើស បានលួចឆ្លងដែនដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ប្រើប្រាស់ឯកសារមិនប្រក្រតី និងស្នាក់នៅហួសទិដ្ឋាការ។
នាយឧត្តមសេនីយ៍ បានបន្តថា «ក្នុងប្រតិបត្តិការនោះ បានដឹកនាំដោយព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។
សម្រាប់ជនបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត៕