(ព្រៃវែង)៖ យុវជនម្នាក់ឈ្មោះ ញៀប តុលា អាយុ១៨ឆ្នាំ រស់នៅភូមិប្រធាតុ ជាសិស្សថ្នាក់ទី១១B វិទ្យាល័យប្រធាតុ ខេត្តព្រៃវែង បានរត់ចេញពីផ្ទះ៣ថ្ងៃហើយ មិនបានឃើញត្រឡប់មកវិញទេ, ឪពុក-ម្តាយ របស់យុវជន ញៀប តុលា សូមអំពាវនាវ ឲ្យសមត្ថកិច្ចជួយស្វែងរក កូនប្រុសគាត់ផង។

មូលហេតុដោយសារតែខឹងឪពុក ស្តីបន្ទោសបន្តិចបន្តួច រួចមកយុវជន ញៀប តុលា បានយកម៉ូតូទៅ ជាមួយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅស៊ើរី ២០១០ ស្លាកលេខព្រៃវៃង1D-7604 ចេញពីផ្ទះបាត់តែម្ដង។

ហេតុដូច្នេះ ប្រសិនបងប្អូនណា បានឃើញយុវជន ញៀប តុលា ដែលមានភិនភាគ ដូចក្នុងរូបថត សូមជួយទំនាក់ទំនងមកលេងទូរស័ព្ទ ០៩៧ ៨៧៤ ៥០៩៧៕