(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបញ្ជាក់ថា លោកបណ្ឌិត ZHAO Yingmin អនុរដ្ឋមន្ដ្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី០៣-០៥ ខែកក្កដា ឆ្នាំ២០១៨។
បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងបរិស្ថាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងនោះ លោកបណ្ឌិត ZHAO Yingmin នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ចំនួន០៣ ស្ដីពី៖
១៖ ការបង្កើតការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន
២៖ កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះ កម្ពុជា-ចិន
៣៖ គម្រោងឧបត្ថម្ភម៉ាស៊ីនសម្អាតទឹកកខ្វក់ និងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ «ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន» ដែលនឹងប្រពឹ្រត្ដទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៩៖០០ព្រឹក នៅទីស្ដីការក្រសួងបរិស្ថាន៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន៖