BREAKING NEWS: មេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀនជាង១៦គីឡូក្រាម ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប នៅខណ្ឌចំការមន
02-07-2018 21:10
(ភ្នំពេញ)៖ ដោយមានការបញ្ជាដឹកនាំដោយផ្ទាល់ ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន «ក៦» ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿញៀន នៅចំណុចដងផ្លូវក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ជាលទ្ធផលរឹបអូសគ្រឿងញៀនជាង១៦គីឡូក្រាម។
មន្រ្តីមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនៅរសៀលថ្ងៃម្សិលមិញ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉េង រតនា ហៅខ្វៃ អាយុ៤១ឆ្នាំ។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រឿងញៀនសរុប 16kg 514.43g ក្នុងនោះ៖
*ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ 15kg 812.69g
*ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន(Heroine)701.74g៕