(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,២៩៤គ្រឿង រកឃើញល្មើសច្បាប់២៨៥គ្រឿង (ម៉ូតូ៥៥ភាគរយ) អប់រំ១១១គ្រឿង និងផាកពិន័យ១៧៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន២០២គ្រឿង, អប់រំគ្មាន និងផាកពិន័យចំនួន១១៦គ្រឿង។
រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប២២៧០គ្រឿង រកឃើញមធ្យោបាយល្មើស៤២១គ្រឿង អប់រំ១៨៣គ្រឿង និងពិន័យ២៣៨គ្រឿង៕