(ភ្នំពេញ)៖ នាពេលទៅថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន អ័រគីដេវីឡា បានរៀបចំកម្មវិធីជប់លៀង ជូនដល់អតិថិជនរបស់ខ្លួន នៅទីតាំងការិយាល័យលក់ផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដើម្បីជាការថ្លែងអំណរគុណ ជូនដល់អតិថិជនទាំងអស់ ដែលទិញផ្ទះក្នុងគម្រោង អ័រគីដេវីឡា ដឹរ៉ូយ៉ាល់។

 

 

គួររំលឹកផងដែរថា ក្រុមហ៊ុនអ័រគីដេវីឡា បានចាប់ផ្តើមគម្រោងដំបូង ដែលមានឈ្មោះថា អ័រគីដេវីឡា ដឹហ្គ្រេន ដែលត្រូវបានលក់អស់ ក្នុងរយៈពេលត្រឹមតែ ៣ខែតែប៉ុណ្ណោះ នេះសរបញ្ជាក់ឲ្យឃើញថា អ័រគីដេវីឡា បានផ្តល់ជូនអតិថិជន នូវគេហដ្ឋានដ៏ល្អប្រណីត និងស្របទៅតាមតម្រូវការទីផ្សារ។

ដូច្នេះ ក៏បានបន្តបេសកកម្ម របស់ខ្លួនចាប់ផ្តើមគម្រោងទី២ ជាបន្តចាប់ពីឆ្នាំ២០១៥ មានឈ្មោះថា អ័រគីដេវីឡា ដឹរ៉ូយ៉ាល់ ដែលរហូតមកដល់ពេលនេះ គម្រោងទាំងមូលត្រូវបានលក់អស់ ១០០ភាគរយ។ ក្នុងនោះ មិនត្រឹមតែមានផ្ទះវីឡាគ្រប់ប្រភេទ ស៊ីវីល័យប៉ុណ្ណោះទេ ថែមទាំងមានផ្ទះប្រកបអាជីវកម្មហ្សបហោស ដែលកំពុងមានអតិថិជនជាច្រើន ចូលស្នាក់នៅ ក៏ដូចជាប្រកបរបរអាជីវកម្មផងដែរ។

ដោយក្នុងនោះ គម្រោងខុនដូ អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម មានទីតាំងជាមួយគ្នានោះ ក៏ទទួលបានការចាប់អារម្មណ៍ពីអតិថិជនជាតិ និងអន្តរជាតិ ដោយគម្រោងទាំងមូលលក់អស់ជាង ៦០ភាគរយ។ បន្ថែមពីលើនោះ ទៅទៀត ក្រុមហ៊ុន អ័រគីដេវីឡា ក៏នៅមានគម្រោងដ៏ធំមួយទៀតមានឈ្មោះថា អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ គ្របដណ្តប់លើផ្ទៃដីជាង ១៧៥ហិចតា ត្រូវបានលក់អស់ជាង ៥០ភាគរយ នៃ៣ផ្នែកដំបូង នៃគម្រោងទាំងមូល។

 

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនអ័រគីដេវីឡា បានបង្ហើបពីការប្រកាសបើកលក់គម្រោងថ្មីរបស់ខ្លួន ដែលនឹងបើកលក់នៅក្នុងពេលឆាប់ៗនេះផងដែរ។ ដូច្នេះអតិថិជនដែលស្រឡាញ់ និងជឿទុកចិត្តទៅលើ ក្រុមហ៊ុនអ័រគីដេវីឡា អាចធ្វើការសាកសួរព័ត៌មានបន្ថែមផ្ទាល់ និងលម្អិតនៅការិយាល័យលក់ ទាំង៣ទីតាំង នៅក្បែលោកអ្នកផងដែរ៖

* ការិយាល័យលក់ផ្លូវ២០០៤៖ ផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ជាប់សាលាអន្តរជាតិណរប្រ៊ីត)
* ការិយាល័យលក់ប៊ូតានិចស៊ីធី៖ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (ចម្ងាយប្រមាណ ៧គ.មពីស្ពានជ្រោយចង្វារ) លេខទូរស័ព្ទ៖ 085 999 809៕