(ភ្នំពេញ)៖ ណាហ្គាវើលដ៍ បានផ្តល់ជូនការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ ពេញមួយខែកក្កដា ដែលអនុញ្ញាតឲ្យអតិថិជនមកពីគ្រប់ទិសទី អាចទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ។

រីករាយពិសាប៊ុហ្វេ កំពូសរសជាតិនៅភោជនីយដ្ឋានប៊ុហ្វេអន្តរជាតិ 2Pangea (ជាន់ទី២ ណាហ្គាទី២) ដែលមានប្រវែងវែងជាងគេ ក្នុងរាជធានីភ្នំពេញ ២នាក់គិតថ្លៃ១នាក់ប៉ុណ្ណោះ, ២៨ដុល្លារ សម្រាប់ប៊ុហ្វេថ្ងៃត្រង់ពីម៉ោង ១២ ដល់ម៉ោង ២៖៣០ ឬ ៣៣ដុល្លារ សម្រាប់ប៊ុហ្វេពេលល្ងាច ពីម៉ោង០៥៖៣០ ដល់០៧៖៣០ ហើយអតិថិជនអាចកម្ម៉ង់បង្កងបន្ថែមក៏បាន។

សម្រាប់អ្នកដែលចូលចិត្តម្ហូបចិន អ្នកអាចពិសាឌីមសាំ ពិសេសដែលមានតម្លៃ១៦,៨០ដុល្លារ សម្រាប់ម្នាក់នៅភោជនីយដ្ឋានចិន ឈ្នះពានរង្វាន់លំដាប់ពិភពលោក Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍) ឬ១៨,៨០ ដុល្លារ សម្រាប់ម្នាក់នៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes (ជាន់ទី៥ ណាហ្គាទី២) ដែលមើលការខុសត្រូវ និងច្នៃម្ហូបដោយមេចុងភៅ មកពីទីក្រុងហុងកុង និងបើកបម្រើពីម៉ោង១១៖៣០ព្រឹក រហូតដល់ ម៉ោង០២៖៣០រសៀល នៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ។

សូមនាំក្រុមគ្រួសារ របស់អ្នកមកពិសានៅទីនេះ និងទទួលបានការបញ្ចុះតម្លៃដ៏ច្រើន សម្រាប់កុមារអាយុចន្លោះ ៥ដល់ ១២ឆ្នាំ ខណៈកុមារអាយុក្រោម៥ឆ្នាំ ញ៉ាំឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនក៏អាចមកទស្សនា ការសម្តែងថ្មីពិសេសដ៏អស្ចារ្យ គឺទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ នៅសាលមហោស្រព NABA (ជាន់ទី ២ ណាហ្គាទី ២) នៅម៉ោង០៧៖៣០ យប់ពីរៀងរាល់ថ្ងៃពុធ ដល់អាទិត្យ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែកក្កដានេះតទៅ។

ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏អស្ចារ្យនេះ មានការចូលរួមសម្តែងដោយ សិល្បករ-សិល្បការិនីចម្រុះជាតិសាសន៍ ដែលមានការសម្តែងចម្រៀង រាំ និងសៀករហ័សកម្ម លំដាប់ពិភពលោកផងដែរ។ ចូលរួមទស្សនា ដោយឥតគិតថ្លៃ នៅ NABA ដែលជាសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា, ផ្តល់ជូន ១,០០០ កៅអី មកមុន បានមុន។

សម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ទស្សនាការផ្សាយបន្តផ្ទាល់ នៃបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ លោកអ្នកអាចទស្សនាបាន នៅគ្រប់អេក្រង់ធំៗ នៅណាហ្គាវើលដ៍ ខណៈរីករាយជាមួយការបញ្ចុះតម្លៃអាហារ និងភេសជ្ជៈពេញមួយខែកក្កដា។

ពិសេស សូមអញ្ជើញមកទស្សនាការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៥ ខែកក្កដា នៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) និងទស្សនាវគ្គផ្តាច់ព្រ័ត្រ និងកម្សាន្តជាមួយការប្រគំតន្ត្រីដែលមានហ្គេមសប្បាយៗ និងការចាប់រង្វាន់ជាច្រើន។

ណាហ្គាវើលដ៍ ក៏មានផ្តល់ជូននូវភាពរីករាយផងដែរ បន្ទាប់ពីម៉ោងការងារចាប់ពីម៉ោង 0៥៖៣០ ល្ងាចរហូតដល់ម៉ោង ០៨៖៣០ យប់នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ នៅបានីយដ្ឋាន Golden Horizon (ជាន់ផ្ទាល់ដី ណាហ្គាទី២) ដែលមានស្រាក្រឡុក និងភេសជ្ជៈតម្លៃ ២$ ប៉ុណ្ណោះសម្រាប់ម្នាក់៕

ភោជនីយដ្ឋានប៊ុហ្វេអន្តរជាតិវែងជាងគេនៅភ្នំពេញ

បង្អែមពិសេសរសជាតិឆ្ងាញ់គ្រប់មុខ

ឌីមសាំពិសេសបែបហុងកុង