(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តព្រះវិហារ បានប្រាប់សមាជិកទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ប្រែក្លាយពីការគាំទ្រគណបក្ស ទៅជាសន្លឹកឆ្នោតមួយសន្លឹក បោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួមប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៥១៨នាក់ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក មាស សុភា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ដែលជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប តែងគិតគូជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់សមាជិកបក្ស និងប្រពលរដ្ឋគ្រប់ៗរូប។

លោក មាស សុភា បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់គណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិសយ័។ ដូច្នេះការសម្រេចចិត្តមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នៅពេលនេះរបស់សមាជិកទាំង៥១៨រូបនេះ គឺជាការបន្ថែមកម្លាំងដើម្បីយកជ័យជំនះ នៅថ្ងៃបោះឆ្នោតខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសតទៅទៀត។ ជាពិសេសសូមសមាជិកយើងគ្រប់ៗរូប ត្រូវកែប្រែពីការគាំទ្រគណបក្សប្រជាចនកម្ពុជា ទៅជាសន្លឹកឆ្នោតមួយសន្លឹកបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕