(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំពិភាក្សាជាមួយគណបក្សស្រុកបារាយណ៍ និងក្រុមការងារបក្សតាមឃុំ ដើម្បីត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
ការឃោសនាបោះឆ្នោតសម្រាប់អាណត្តិថ្មីនេះ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨។
លោក ថោង ខុន បានដាក់ចេញនូវអនុសាសន៍មួយចំនួនដល់គណបក្សស្រុក និងឃ៊ំក្នុងការរៀបចំផែនការការងារសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ ដោយត្រូវរៀបចំ៖
- ការតុបតែងលម្អ សញ្ញបក្ស ទង់ជាតិ ទង់បក្ស ពាក្យស្លោក ឃោសនាឱ្យបានល្អ
-ពិនិត្យរៀបចំផលិតឯកសារឃោសនា បទចម្រៀង វីដេអូ ផ្សព្វផ្សាយអោយបានគ្រប់គ្រាន់
-រៀបចំក្បួនដង្ហែរបើកយុទ្ធនាការអោយបានល្អ ត្រឹមត្រូវតាមការណែនាំរបស់គណបក្ស និង គ.ជ.ប
- គណៈយុទ្ធនាការតាមឃុំ ក្រុមឃោសនាតាមភូមិត្រូវអនុវត្តន៏អោយបានល្អតាមផែនការសកម្ម កម្មវិធីការងារឃោសនាអោយបានល្អ ត្រឹមត្រូវ ប្រកបដោយស្មារតីទួលខុសត្រូវ។
គ្រប់សកម្មភាព ក្នុងពេលយុទ្ធនាការឃោសនា ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គណបក្ស និង គ.ជ.ប៕