(រុស្ស៉ី)៖ ក្រុមបាល់ទាត់របស់ម្ចាស់ផ្ទះរុស្ស៉ី បានកក់កៅអីវគ្គ៨ក្រុម ដោយស្វ័យប្រវត្តិហើយ​ ក្រោយទម្លាក់ជើងខ្លាំងអេស្ប៉ាញដោយបាល់ប៉េណាល់ទី​ (Penalty) កាត់សេចក្តីនៅ​ World Cup 2018 ជាមួយលទ្ធផល ៤-៣។ រុស្ស៊ី​ ជាក្រុមទី៣ ដែលបានឆ្លងផុតវគ្គ១៦ក្រុម​ ជាមួយនឹងការប្រកួតពេញម៉ោង​៩០នាទី​ និងថែម១៥នាទី​២ដងស្មើគ្នា​ ១-១​ កើតឡើងតាំងពីវគ្គទី១មកម៉្លេះ។ រុស្ស៊ី​ ត្រូវង់ចាំគូប្រកួតរវាង ក្រូអាត​ និងដាណឺម៉ាក​ ដែលនឹងប៉ះគ្នានៅវគ្គ៨ក្រុម​ ស្របពេលបារាំង​ ប៉ះ អ៊ុយ៉ាហ្គាយនោះ។

ចំណែកក្រុមជម្រើសជាតិរបស់ក្រូអាត ក៏បានកក់កៅអីវគ្គ៨ក្រុមហើយ​ ក្រោយទម្លាក់ ដាណឺម៉ាក ដោយបាល់ប៉េណាល់ទី​ (Penalty) កាត់សេចក្តីនៅ​ World Cup 2018 ជាមួយលទ្ធផល ៣-២។ ក្រូអាត ដែលបានឆ្លងផុតវគ្គ១៦ក្រុម​នេះ គឺបានធ្វើការប្រកួតពេញម៉ោង​៩០នាទី​ និងថែម១៥នាទី​២ដងស្មើគ្នា​ ១-១​ ជាមួយ ដាណឺម៉ាក កើតឡើងតាំងពីវគ្គទី១មកម៉្លេះ៕