អង្គបុរេជំនុំជម្រះ នៃសាលាក្តីខ្មែរក្រហម ចេញសេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ របស់សហព្រះរាជអាជ្ញាអន្តរជាតិ ប្រឆាំង នឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលសម្រេចលើកលែងចោទប្រកាន់ អ៉ឹម ចែម
02-07-2018 08:51
(ភ្នំពេញ)៖ អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ហៅកាត់ថា សាលាក្តីខ្មែរក្រហម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ បានចេញសេចក្តីពិចារណារបស់ខ្លួន លើពាក្យបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ ប្រឆាំងនឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលបានសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងនឹង អ៊ឹម ចែម លើបទល្មើសព្រហ្មទណ្ឌនានា ដោយមូលហេតុមិនមានយុត្តាធិការបុគ្គល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ សាលាក្តីខ្មែក្រហម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសបានបញ្ជាក់ថា ជាឯកច្ឆ័ន្ធ អង្គបុរេជំនុំជម្រះ យល់ឃើញថា មានការខ្វះចន្លោះនៃនីតិវិធី ជាពិសេសទាក់ទងនឹងការកំណត់ភស្តុតាង និងការពន្យារពេល ដោយមិនសមស្របក្នុងការបិទការស៊ើបអង្កេត។ អង្គបុរេជំនុំជម្រះ បានសម្រេចថា ច្បាប់ជាធរមានចំពោះមុខ អ.វ.ត.ក មិនបានដកហូតនូវសមត្ថកិច្ចរបស់តុលាការជាតិនោះទេ៕
ដើម្បីជ្រាបច្បាស់ សូមអានសេចក្តីប្រកាសព័ត៌មានរបស់ សាលាក្តីខ្មែក្រហម ទាំងស្រុងដូចទៅ៖