(ភ្នំពេញ)៖ នៅម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកើតឡើង នៅចំណុចក្រុមទី០១ ភូមិទួរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបណ្តាលឲ្យឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងផ្ទះ ស្មើនឹង១៦គ្រួសារ។
សមត្ថកិច្ចពន្លត់អគ្គិភ័យបានឲ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័យនោះដែរ ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២២គ្រឿង ដោយប្រើប្រាស់អស់ទឹក១៩គ្រឿង ដែលរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ រថយន្តរបស់ស្នងការរាជធានីភ្នំពេញ និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា។
អគ្គិភ័យនេះត្រូវបានក្រុមការងារបាញ់ពន្លត់បាន១០០ភាគរយ នៅវេលាម៉ោង២៖៣០នាទី ដោយប្រើប្រាស់រយៈពេល១៖៣០នាទីនៅថ្ងៃដដែលនេះ។
សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុបង្កឲ្យមានអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ក្នុងគ្រោះអគ្គិភ័យនោះដែរ មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬក៏បាត់បង់ជីវិតឡើយ។
សូមបញ្ជាក់ថា នៅម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចក្រុមទី០១ ភូមិទួរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបណ្តាលឲ្យឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងផ្ទះ ស្មើនឹង១៦គ្រួសារ។
សមត្ថកិច្ចពន្លត់អគ្គិភ័យបានឲ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័យនោះដែរ ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២២គ្រឿង ដោយប្រើប្រាស់អស់ទឹក១៩គ្រឿង ដែលរថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ រថយន្តរបស់ស្នងការរាជធានីភ្នំពេញ និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា។
អគ្គិភ័យនេះត្រូវបានក្រុមការងារបាញ់ពន្លត់បាន១០០ភាគរយ នៅវេលាម៉ោង២៖៣០នាទី ដោយប្រើប្រាស់រយៈពេល១៖៣០នាទីនៅថ្ងៃដដែលនេះ។
សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុបង្កឲ្យមានអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ក្នុងគ្រោះអគ្គិភ័យនោះដែរ មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬក៏បាត់បង់ជីវិតឡើយ៕