(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំពិភាក្សា ជាមួយគណបក្សស្រុកបារាយណ៍ និងក្រុមការងារបក្សតាមឃុំដើម្បីត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
ការឃោសនាបោះឆ្នោតសម្រាប់អាណត្តិថ្មីនេះ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨។
លោក ថោង ខុន បានដាក់ចេញនូវអនុសាសន៍មួយចំនួនដល់គណបក្សស្រុក និងឃ៊ំក្នុងការរៀបចំផែនការការងារសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ ដោយត្រូវរៀបចំ៖
* ការតុបតែងលំអរ សញ្ញ បក្សទង់ជាតិ ទង់បក្ស ពាក្យស្លោក ឃោសនា ឲ្យបានល្អ
* ពិនិត្យរៀបចំផលិតឯកសារឃោសនា បទចំរៀង វីដេអូ ផ្សព្វផ្សាយឲ្យបានគ្រប់គ្រាន់
* រៀបចំក្បួនដង្ហែរបើកយុទ្ធនាការ អោយបានល្អ ត្រឹមត្រូវតាមការណែនាំរបស់គណបក្ស និង គជប។
* គណយុទ្ធនាការតាមឃុំ ក្រុមឃោសនាតាមភូមិត្រូវអនុវត្តន៏ឲ្យបានល្អតាមផែនការសកម្ម កម្មវិធី ការងារ ឃោសនាឲ្យបានល្អ ត្រឹមត្រូវ ប្រកបដោយស្មារតីទទួលខុសត្រូវ។
* គ្រប់សកម្មភាព ក្នុងពេលយុទ្ធនាការឃោសនា ត្រូវអនុវត្តន៏ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គណបក្ស និង គជប៕