(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៩៧៦គ្រឿង រកឃើញល្មើសច្បាប់១៦៣គ្រឿង (ម៉ូតូ៦៤ភាគរយ) អប់រំ៧២គ្រឿង និងផាកពិន័យ៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៥៥៨គ្រឿង, អប់រំ៥៧គ្រឿង និងផាកពិន័យចំនួន៣១គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយ្ដបាន៨២គ្រឿង៕