(ត្បូងឃ្មុំ)៖ គិតមកដល់ត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្រ្តី វង សូត បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជិត៦ពាន់នាក់ ដោយឥតគិតថ្លៃ នៅទូទាំងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្រ្តី វង សូត ចំនួន៥០នាក់ បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឃុំចំនួន៩ និង១០ទីតាំង រួមមាន ឃុំដូនតី ឃុំកក់ ឃុំជាច ឃុំកណ្តោលជ្រុំ ឃុំកោងកាង ឃុំក្រែក ឃុំពពេល ឃុំត្រពាំងផ្លុង ឃុំវាលម្លូ ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជាក់ស្តែងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហាច ហ៊ាន អគ្គនាយក នៃនាយកដ្នានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកវេជ្ជបណ្ឌិត អាន សាយ ជា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមនឹងក្រុមការងារមួយចំនួនទៀត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់រដ្ឋមន្ត្រី វង សូត ចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួនជាង៦០០នាក់ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែមិកក្កដា ឆ្នាំ២០១៨នេះ ។
លោក ហាច ហ៊ាន បានលើកឡើងថា ការចុះប្រតិបត្តិការលើកនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការជួយព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ហើយសកម្មភាពនេះ ក៏បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការសម្រាកដល់ទុក្ខលំបាកមួយផ្នែក របស់ប្រជាពលរដ្ឋក្រីក្រ នៅតាមទីជនបទ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន១០ទីតាំង រួចមាន៖
ទីតាំងទី១៖ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៦០០នាក់ ដោយឥតគិតថ្លៃ និង នៅវត្តកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៧០០នាក់។
ទីតាំងទី២៖ នៅវត្តអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជិត១០០០នាក់។
ទីតាំងទី៣៖ នៅវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មំ ជាង៥០០នាក់ ។
ទីទាំងទី៤៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង ចំនួន៨១០នាក់។
ទីតាំងទី៥៖ កាលពីថ្ងៃទី១៧ ខែមិថុនា ក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ៦៣៥នាក់ ដោយឥតគិតថ្លៃ។
ទីតាំងទី៦៖ នៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋ៥១៧នាក់ ក៏បានទទួលការពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ។
ទីតាំងទី៧៖ នៅក្នុងវត្តកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ចំនួន៤៣០នាក់ ដោយឥតគិតថ្លៃ។
ទីតាំងទី៨៖ នៅសាលាបឋមសិក្សា ប៊ុន រ៉ានីហ៊ុន សែន ពពេល ស្តិតនៅក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទីតាំងទី៩៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត ក៏បានចុះពិនិត្យ និងផ្តល់ថ្នាំ ព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៨ភូមិមកពី ឃុំកកុ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួនជិត១ពាន់នាក់ ដោយឥតគិតថ្លៃ។
ទីតាំងទី១០៖ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួនជាង៦០០នាក់។
គួររំលឹកថា កាលពីពេលថ្មីៗនេះ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានចេញសម្រេចមួយ ស្តីពីការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្ត្រី វង សូត ដែលមានសមាសភាពកើនរហូតដល់៥០រូបហើយ ក្នុងការចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង។
យោងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស័គ្រ្មចិត្តនេះ មានភារកិច្ច ចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង ,អប់រំផ្សព្វផ្សាយ ពាក់ព័ន្ធនិងសុខភាព អនាម័យក្នុងសហគមន៍ ,រិះគន់មធ្យោបាយ និងរៀបចំផែនការ សកម្មភាពការងារ ចុះតាមឃុំនានា ចំណុះស្រុកពញាក្រែក និងឃុំជាច ខេត្តព្រៃវែង, សម្របសម្រួល សហការជាមួយគ្រប់ អង្គភាព ស្ថាប័នបក្ស និងរដ្ឋ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្រៅពីនោះ ក៏នៅមានតួនាទីសំខាន់ៗមួយចំនួនទៀត៕