(ភ្នំពេញ)៖ គម្រោងថ្មី បុរី ប៉េង ហួត ដឹស្តាផ្លាទីនីម ប៉ូឡារីស២ បានបើកលក់ដំណាក់កាលទី២ ដោយមានការបញ្ចុះតម្លៃ យ៉ាងពិសេសផងដែរ ចាប់ពីថ្ងៃនេះតទៅ។

សម្រាប់គម្រោងនេះ ប្រមូលផ្តុំទៅដោយលំនៅដ្ឋាន ប្រភេទហ្សបហោស៍ ស័ក្តិសមសម្រាប់ធ្វើអាជីវកម្ម និងធ្វើជាការិយាល័យទំនើប ដែលទទួលបានការគាំទ្រ ពីអតិថិជន។ ដោយមើលឃើញនៅតែបន្តមានការគាំទ្រខ្លាំងពីអតិថិជន គម្រោង ដឹស្តាផ្លាទីនីម ប៉ូឡារីស ២ បានបើកលក់ហ្សបហោស៍ ដំណាក់កាលទី២ បន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជន។

ក្នុងគម្រោងនេះ ក្រុមហ៊ុនបានសាងសង់លំនៅឋានប្រភេទហ្សបហោស៍ ដូចជា៖ ហ្សបហោស៍C ហ្សបហោស៍D និងហ្សបហោស៍ Classic រួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណិតភាព សោភណ្ឌភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម របស់លោកអ្នក។

ពិសេសជាងនេះទៅទៀត សម្រាប់អតិថិជន ដែលចង់បានហ្សបហោស៍ដ៏ប្រណិត ក្នុងគម្រោង ដឹស្តាផ្លាទីនីម ប៉ូឡារីស២ ដំណាក់កាលទី២ នេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស រហូតដល់៨% ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ ខែកក្កដា នេះតែប៉ុណ្ណោះ។

នាពេលបច្ចុប្បន្ន ការអភិវឌ្ឍសំណង់លំនៅដ្ឋាន បាននឹងកំពង់កើនឡើង ស្របទៅនឹងតម្រូវការ លំនៅដ្ឋាន ដែលមានកំណើនច្រើនផងដែរ។ ប្រជាពលរដ្ឋភាគច្រើន ចង់បានគេហដ្ឋាន សម្រាប់ការ រស់នៅ និង ប្រកបអាជីវកម្មផង សម្រាប់ជីវភាពប្រចាំថ្ងៃ។

ប៉ុន្តែការអភិវឌ្ឍលំនៅដ្ឋានបែបបុរី ភាគច្រើនផ្តោតសំខាន់ ទៅការរស់នៅតែប៉ុណ្ណោះ ដោយសារទីតាំង អភិវឌ្ឍមិនសមស្របសម្រាប់លំនៅដ្ឋាន ប្រភេទអាជីវកម្ម ព្រោះការអភិវឌ្ឍក្នុងតំបន់នោះ នៅមានកម្រិត នៅឡើយ។

បើសម្លឹងមើលភាគខាងត្បូងឈាងខាងកើតទីក្រុងភ្នំពេញ កំពុងបានបង្កើននូវការរីកចម្រើន ក្នុងតំបន់ គួរអោយកត់សម្គាល់ដែលជាតំបន់ដ៏ល្អបំផុតសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។ ជាពិសេសតំបន់ បឹងស្នោ កំពុងតែមានសន្ទុះកើនឡើង ខ្លាំងនៃប្រជាជនដែលមកបោះទីលំនៅនិងប្រកប អាជីវកម្ម ដែលនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្មដ៏ធំមួយ ក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយសារតែតំបន់បឹងស្នោរនេះ មានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ បានធ្វើអោយ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ធ្វើការអភិវឌ្ឍគម្រោងលំនៅដ្ឋាន សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម រហូតដល់ទៅជាង១០ គម្រោង ព្រមជាមួយការអភិវឌ្ឍជា ផ្សារទំនើប PH អេកូម៉ល និងសួនកំសាន្តបែប អឺរ៉ុប លើទំហំផ្ទៃដីជាង ២០០ ហិចតាផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬ ចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup

បុរី ប៉េង ហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ!