(ភ្នំពេញ)៖ គម្រោង ដឹ លែនម៉ាក 271 របស់ក្រុមហ៊ុន ជីប ម៉ុង លែន ជាប្រភេទគម្រោង ដែលមានការ​អភិវឌ្ឍបែបចម្រុះ ​ហ៊ុមព័ទ្ធទៅដោយគ្រឹះស្ថានសិក្សាទាំងជាតិ និងអន្តរជាតិ ព្រមទាំងបណ្តុំនៃធនាគារធំៗ ដែលមានរួមបញ្ចូល ផ្សារទំនើបខ្នាតអន្តរជាតិ សណ្ឋាគារលំដាប់ផ្កាយប្រាំ ខុនដូទំនើប លំនៅដ្ឋានឯកជនលំដាប់ខ្ពស់ ដងវិថីអាជីវកម្ម ក្លឹបហាត់ប្រាណស្តង់ដារ សួនលំហែបៃតង​ និងសាលារៀនអន្តរជាតិ។

គម្រោង ដឹ លែន ម៉ាក ២៧១ មានច្រកចេញចូលធំៗ ៥អាចធ្វើដំណើរចេញចូលបានដោយងាយ និងមានផ្លូវថ្មើរជើងខ្វាត់ខ្វែង អាចឲ្យអ្នកធ្វើដំណើរថ្មើជើង ឬដើរហាត់ប្រាណបានដោយងាយ មិនបារម្ភពីគ្រោះថ្នាក់ ឬប៉ះទង្គិចជាមួយ ម៉ូតូឬរថយន្តផ្សេងៗ និងមានសន្តិសុខយាម២៤ ម៉ោងលើ២៤ ម៉ោងដើម្បីធានាសុវត្ថិភាព អ្នករស់នៅក្នុងគម្រោង។ យើងមានសួនច្បារ វាលស្មៅនិងដើមឈើធំៗ ដែលធ្វើឲ្យមានទេសភាពបៃតងស្រស់បំព្រង មានបរិស្ថានល្អដែលធ្វើឲ្យអ្នករស់នៅ ក្នុងគម្រោងមានភាពស្រស់ស្រាយ​​ និង ការរស់នៅបែបទំនើប។

លើសពីនេះ គម្រោង ដឹ លែនម៉ាក ២៧១​ មានផ្ទះចំនួន៤ ប្រភេទដូចជា៖ វីឡាឃ្វីន វីឡាឃ្វីន​ A វីឡាភ្លោះ និង Home Office ដែលធ្វើការសាងសង់នៅលើទីតាំង ដែលអំណោយផលដល់ ការប្រកបអាជីវកម្មផ្សេងៗដូចជា ហាងលក់ទំនិញ ភោជនីយដ្ឋាន និងការិយាល័យជាដើម។ ហើយកាសាងសង់ប្រើប្រាស់សម្ភារៈសំណង់ ដែលមានគុណភាពខ្ពស់ និងមានក្រុមវិស្វករជំនាញ ត្រួតពិនិត្យគុណភាព គ្រប់ដំណាក់កាលនៃការសាងសង់ ដើម្បីធានាស្តង់ដាបច្ចេកទេស និងគុណភាព៕