(រតនគិរី)៖ ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច ស.ព.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្តី ក្នុងនាមលោក ប៊ូ ថង ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះពង្រឹងមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

លោកទេសរដ្ឋមន្ត្រី បានជម្រាបបងប្អូនប្រជាពលរដ្ឋ ត្រូវអញ្ជើញទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្តេចបន្តការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាពិសេស លោកទេសរដ្ឋមន្ត្រី ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ សាមគ្គីគ្នាជាធ្លុងមួយ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយកុំចាញ់បោកការញុះញុង ពីក្រុមអ្នកនយោបាយ ដែលបម្រើឲ្យនយោបាយបរទេសជាដាច់ខាត៕