Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ៦០លានដុល្លារ ពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ

01-07-2018 11:23

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំណូលជាង៦០លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។

សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេចរបរទេស ទិញបណ្ណ និងចំណូលដែលទទួលបានពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា និងរយៈពេល៦ខែ ឆ្នាំ២០១៨ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៨ មានភ្ញៀវទេសចរប្រមាណ ១,៣៥៦,៩៦១នាក់ បានទិញបណ្ណ ចូលទៅទស្សនារមណីយដ្ឋានអង្គ ដែលមានការកើនឡើងប្រមាណ១០ភាគរយ ដោយទទួលបានចំណូល ៦១,៤៧២,៣៤៧ដុល្លារ កើនឡើង១៧.៨៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧។

សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ទៀតថា សរុបចំណូលដែលត្រូវបានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា រយៈពេល៦ខែកន្លងមកនេះ មានចំនួនសរុប ២,៧១៣,៩២២លានដុល្លារអាមេរិក៕