(ភ្នំពេញ)៖ ក្រុមការងារដែលមានលោក ជា ខេមាជាអនុប្រធានគណៈពង្រឹងសង្កាត់ព្រែកព្នៅ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធីជួបជុំសំណេះសំណាលជាមួយចាស់-ព្រឹទ្ធាចារ្យ សិស្សានុសិស្ស ក្នុងភូមិដែលមានជីវភាពខ្វះខាត ចំនួន៣១គ្រួសារ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយការសំណេះសំណាលក្រុមការងារគណៈពង្រឹង បានផ្តល់ជាអំណោយមនុស្សធម៌ ជូនដល់ពួកគាត់ក្នុងមួយគ្រួសារៗទួលបានអង្ករ៣០គីឡូកាម និងវិការ២ម៉ឺនរៀល ដើម្បីបញ្ជាក់ពីការគោរព ស្រលាញ់ចាស់ ព្រឹទ្ធាចារ្យ បង ប្អូន នៅក្នងភូមិកាន់ស្និទស្នាលថែមទៀត។
លោក ជា ខេមា លើកឡើងថា ឱកាសដែលបានមកជួបជុំគ្នានេះ គឺស្របពេលដែលប្រទេសជាតិ កំពុងមានសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចជា ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន សាលារៀនមន្ទីរពេទ្យ ដែលបានដើរតួយ៉ាងសំខាន់ក្នុងសហគមន៍របស់ពួកគាត់ ហើយកាយវិការមនុស្សធម៌របស់ក្រុមការងារនេះ គឺធ្វើឡើងជាបន្តបន្ទាប់តាមកម្មវិធីដែលបានគ្រោងទុក ។
លោក ជា ខេមា ក៏បានរំលឹកដល់លោកតា លោកយាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំប្រទេស ដែលសម្តេចបានបូជា កម្លាំង ប្រាជ្ញា និងពលិកម្មគ្រប់បែបយ៉ាង ដើម្បីនាំមកទាំងលំបាក តាំងពីស្ថានភាពប្រទេស ដែលខ្ទេចខ្ទីរញាំញី ដោយសារសង្គ្រាមដ៍រ៉ាំរ៉ៃ រាប់ទស្សវត្តមួយនេះឲ្យទទួលបានមកវិញនូវសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយហើយអនុសាសន៍សម្តេច គឺគ្រប់កាលៈទេសៈរាជរដ្ឋាភិបាល មិនទុកឲ្យពលរដ្ឋណាម្នាក់អត់ឃ្លានរហូតបាត់បង់ជីវិត, មន្ត្រី និងពលរដ្ឋ គឺរួមសុខ រួមទុក្ខជាមួយគ្នា ដាច់ខាតមិនរត់ចោលស្រុកយករួចខ្លួនឡើយ៕