(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥៖៥៧នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ៨ (GS8-F2) មូលហេតុ បណ្តាលមកពីមានអេស្កាវ៉ាទ័រកាយដីប៉ះកាបខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដីដែលមានទីតាំងស្ថិតនៅ៖ (១) ផ្លួវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២) ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី (៣) ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ទៀតថា ក្រុមការងារកំពុងធ្វើការពិនិត្យ ដើម្បីជួសជុលចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់បានប្រើប្រាស់ឡើងវិញនៅក្នុងយប់នេះ។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕