Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើមឈើប្រណីតត្រូវបានដាំ និងដើមឈើហូបផ្លែ ចែកជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ២០១៨

30-06-2018 17:45

(ព្រះវិហារ)៖ ដើមឈើប្រណីតជិត២០០០ដើមត្រូវបានយកទៅដាំនៅលើផ្ទៃដីប្រមាណ២,៥ហិកតា និងដើមឈើហូបផ្លែ គ្រប់ប្រភេទចំនួន៥០០ដើមទៀត ត្រូវបានចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមផ្ទះនៅក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា ឆ្នាំ២០១៨ នៅខេត្តព្រះវិហារនាឆ្នាំនេះ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ
លោកហោ ប៊ុនហ៊ួរ អភិបាលស្រុករវៀង ព្រមព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស
និងប្រជាពលរដ្ឋជាច្រើនរូបទៀតនៅក្នុងបរិវេណវិទ្យាល័យរវៀង ស្រុករវៀង ខេត្តព្រះវិហារ។

លោកពឹង ទ្រីដា ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ បានអោយដឹងថា ឆ្នាំនេះក៏ដូចជាឆ្នាំកន្លងមក
បុណ្យរុក្ខទិវា៩កក្កដា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ
តែងរួមគ្នាដាំដើមឈើឡើងវិញ ក្នុងទិសដៅបំផុស និងលើកទឹកចិត្តអោយប្រជាពលរដ្ឋមានការស្រឡាញ់ដើមឈើ និងកុំកាប់
បំផ្លាញព្រៃឈើតទៅទៀត ព្រោះព្រៃឈើវាមានសារៈសំខាន់ មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយ នឹងជីវិតសត្វគ្រប់ប្រភេទ
រួមទាំងមនុស្សយើងផងដែរ។

លោកបន្តទៀតថា បុណ្យរុក្ខទិវា៩កក្កដា ឆ្នាំនេះ នៅខេត្តព្រះវិហារ បាននាំកូនឈើប្រណីតចម្រុះចំនួន១៧៥៤ដើមរួមមាន
ដើមគ្រញូង បេង ធ្នង់ នាងនួន ឈើទាល ត្រូវបានយកទៅដាំលើផ្ទៃដី២,៥ហិកតា។ជាមួយគ្នានេះដែរក៏មានការចែកកូនឈើ
ហូបផ្លែចំនួន៥០០ដើមដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕