Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី៣០ ខែមិថុនា៖ រកឃើញយានយន្ដល្មើសច្បាប់៣៤៩គ្រឿង និងផាកពិន័យ១៨៥គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ដបាន ១៨៧គ្រឿង

30-06-2018 17:15

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៧០៧គ្រឿង រកឃើញល្មើសច្បាប់៣៤៩គ្រឿង (ម៉ូតូ៧៣ភាគរយ) អប់រំ១៦៤គ្រឿង និងផាកពិន័យ១៨៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន៧២៥គ្រឿង, អប់រំ៨០គ្រឿង និងផាកពិន័យចំនួន១៣៨គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយ្ដបាន១៨៧គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៣,១១៧គ្រឿង រកឃើញយានយន្តល្មើស១០,៨១៦គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៤,៩៧០គ្រឿង និងផាកពិន័យ ៥,៨៤៦គ្រឿង (ម៉ូតូ៩៩%)៕