(ត្បូងឃ្មុំ)៖ លោក តូច ចាន់នី ប្រធានក្រុម និងលោក ឈាង បាក់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ តំណាងដោយ លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញ្ញាក្រែក និងភរិយា បានបន្តចុះបើកការដ្ខានសាងសង់ប្រព័ន្ធលូរំដោះទឹកជំនន់ និង ផ្លូវលំប្រវែង១,២០០ ម៉ែត្រ ក្នុងភូមិត្រពាំងប្រិយ និងផ្លូវលំប្រវែង ៩០០ម៉ែត្រ ក្នុងភូមិអំពុក ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ។
ផ្លូវលំប្រវែង១,២០០ ម៉ែត្រ ក្នុងភូមិត្រពាំងប្រិយ និងផ្លូវលំប្រវែង ៩០០ម៉ែត្រ ក្នុងភូមិអំពុក ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ដែលក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញ្ញាក្រែក ចុះទៅត្រួតពិនិត្យ និងសាងសង់នាពេលនេះ គឺជាអំណោយ របស់លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញ្ញាក្រែក និងភរិយា។
លោក តូច ចាន់នី ប្រធានក្រុម និងលោក ឈាង បាក់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក បានលើកឡើង ការជួយសាងសង់ផ្លូវនាពេលនេះ គឺដើមុម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឲ្យការធ្វើដំណើរកាន់តែ ងាយស្រួលជាងមុន។
កន្លងមក លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញ្ញាក្រែក និងជា រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្លាប់បានលើកឡើងថា សកម្មភាពរបស់ក្រុមការងារនាពេលនេះ បានកើតចេញពីការកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពស្ថិរភាពពេញលេញនិងការអភិវឌ្ឍជាតិ ការផ្តល់អ្វីៗសព្វបែបយ៉ាង ទៅឲ្យប្រជាពលរដ្ឋ។
លោក វង សូត បានគូសបញ្ជាក់ថា សន្តិភាព មានតម្លៃធំជាងអ្វីៗទាំងអស់ ដែលយើង ត្រូវតែរួបរួមគ្នាថែរក្សាវាអោយបានជានិច្ចនិរន្តន៍ ព្រោះខ្មែរបាន ភ្លក្សហើយ នូវរសជាតិ សង្គ្រាមកាលពីអតីត កាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទើបតែ អាចបញ្ចប់សង្គ្រាម បាន កាលពី ឆ្នាំ១៩៩៨៕