Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសបញ្ចូលសមាជិកបក្សថ្មីជិត៤០០នាក់ នៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, លោក វង សូត ស្នើសមាជិកប​ក្ស ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋ

30-06-2018 16:37

(ត្បូងឃ្មុំ)៖ លោក វង សូត អនុប្រធានក្រុមការងារចុះជួយបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែមានការរីកចំរើនទៅមុខជាលំដាប់ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដ៏ល្អ។

លោក វង សូត បន្តថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំកម្ពុជាក្រោយថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩មក បាននាំយកសន្តិភាព និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោក វង សូត បានលើកឡើងថា ការផ្តល់សេចក្តីទុកចិត្តរបស់ ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះប្រទេស កម្ពុជាសម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិ មនុស្សបានយ៉ាងពេញលេញ ផ្ទុយពីក្រុមមនុស្សមួយចំនួនដែល បានដើរនិយាយរិៈគន់ មួលបង្កាច់តែប្រជាជន និងប្រទេសជាតិខ្លួនឯង ។

លោក វង សូត ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងបែបនេះ ខណៈលោក និងលោកជំទាវ បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកសមាជិការបក្សមូលដ្ឋាន និងប្រកាសចូលជាសមាជិកគណបក្សចំនួន៣៨៩នាក់ មកពីភូមិចំនួន២២ ស្ថិតនៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

លោកបានបន្ថែមថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងភាពរីក ចម្រើននេះ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាការពារ ពោលគឺកុំចាញ់ឧបាយកលជនឆបោកមួយចំនួនដែលបាន ត្រឹមនិយាយតែមិនបានធ្វើអ្វីទាល់តែសោះ៕