(ពោធិ៍សាត់)៖ ផ្ទះប្រជាពលរដ្ឋជាអ្នកលក់ដូរនៅក្នុងផ្សារពោធិ៍សាត់ ត្រូវចោរចូលគាស់លួចយកទ្រព្យសម្បត្តិអស់ជាច្រើនគិតជាទឹកប្រាក់ជិត៧ពាន់ដុល្លារអាមេរិក កាលពីវេលាម៉ោង ១១ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ លី សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកលក់ដូរនៅក្នុងផ្សារថ្មីពោធិ៍សាត់។
សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះបានចាក់សោរផ្ទះ ហើយចេញទៅលក់ដូរនៅផ្សារថ្មីពោធិ៍សាត់ តាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង១១
ថ្ងៃត្រង់ កូនត្រឡប់មកពីរៀនវិញ ចាក់សោរចូលផ្ទះទើបដឹងថា មានចោរគាស់បង្អួចចូលក្នុងផ្ទះលួចយកទ្រព្យសម្បតិ្ត អស់មួយចំនួន
រួមមាន កងដៃផ្កាឈូក២ បណ្តោងពេជ្រ១ កងដៃផ្លាកទីន១ឈុត ខ្សែករ១ខ្សែ បណ្តោងរូបផ្កា១ និងខ្សែដៃមាស២ជី គិតជាទឹកប្រាស់
អស់ជាង៦៥០០ដុល្លារ៕