(ភ្នំពេញ)៖ ដោយមើលឃើញពីភាពជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជន គ្រប់ស្រទាប់វ័យ​ ​ក្រោយពេល​បើកដំណើរការសាកល្បង កាលពីថ្មីៗកន្លងមកនោះ ពេលនេះក្លឹបកម្សាន្ត របស់តារាស្រី កញ្ញា ហែម ច័ន្ទមរកត ដែលមានឈ្មោះថា «Secrets Night Club & Restaurant» មានទីតាំងស្ថិតនៅផ្លូវ ១៣៦ម្តុំ ផ្សារកណ្តាល ត្រូវបានសម្ពោធបើកដាក់ ឲ្យដំណើរជាផ្លូវការហើយ។

ពិធីបើម្ពោធដំណើរ «Secrets Night Club & Restaurant» ដែលចាយទុន អស់រហូតរាប់សែនដុ​ល្លា​​​​រ ដែលជាការរួមគ្នា រវាងតារាស្រីកញ្ញា ហែម ច័ន្ទ​មរកត និងគូស្នេហ៍ជនជាតិអង់គ្លេស វ័យជាង៤០ឆ្នាំនេះ បានធ្វើឡើងកាលពីរាត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ ភ្ញៀវទាំងជនជាតិខ្មែរ និងបរទេស។

បើតាមការឲ្យដឹងពីតារាស្រី​ ហែម ច័ន្ទមរកត បានបញ្ជាក់ថា ចំពោះទីតាំងបើកក្លឹបខាងលើ​នេះ មុនពេលដំណើរការ ចាប់ផ្តើមរៀបចំ គឺនាងនិង គូស្នេហ៍បានសិក្សា មានរយៈពេលយូរខែ ដោ​យហេតុថា ត្រូវសំឡឹងមើលពីភូមិសាស្រ្ត ,ការរចនា ដើម្បីធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ និងពិសេសគឺតំបន់ ដែលមានភ្ញៀវចម្រុះជាតិសាសន៍ តែម្តង។

តារាស្រីខ្ពស់ស្រឡះ កញ្ញា ហែម ច័ន្ទមរកត បានបន្តថា ចំពោះដើមទុនដែលត្រូវបានចំណាយ លើការរៀបចំបើក «Secrets Night Club & Restaurant» គឺនាងនិងម្ចាស់ស្នេហ៍ ចំណាយលុយអ​ស់ចំនួន ៦០០,០០០ដុល្លារ។ នេះជាក្លឹបដំបូងគេ ដែលបានលេចវត្តមានឡើង នៅលើទឹកដីប្រទេសកម្ពុជា បន្ទាប់ពី «Secrets Night Club & Restaurant» ទទួលបានជោគជ័យ និងគាំទ្រមា​ន​រយៈពេល១២ឆ្នាំ នៅលើទឹកដីប្រទេសថៃ។

កញ្ញា ហែម ច័ន្ទមរកត បាននិយាយទៀតថា ចំពោះការបើកក្លឹបកម្សាន្ត ដែលចាយទុកអស់ច្រើ​ននៅស្រុកខ្មែរបែននេះ នាងសង្ឃឹមថា នឹងទទួលបានជោគជ័យ និងគាំទ្រខ្លាំងដូច «Secrets Nig​ht Club & Restaurant»​ នៅប្រទេសថៃ ព្រោះថាគូស្នេហ៍របស់នាង ដែលស្រឡាញ់គ្នា២ឆ្នាំមកហើ​​​យនោះ គាត់មានបទពិសោធន៍ លើផ្នែកនេះស្រាប់។ ម្យ៉ាងទៀត «Secrets Nig​ht Club & Re​staurant» គឺមានគោលដៅសំខាន់ ផ្តោតលើភ្ញៀវគ្រប់វ័យ និងជាតិសាសន៍តែម្តង៕