(ក្រចេះ)៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈស្នងការ ចុះពិនិត្យមើលជីវភាពរស់នៅ របស់អ្នកបន្សាបសារធាតុញៀន នៅក្នុងមណ្ឌលគ្រឿងញៀនក្រចេះឱកាសថ្មី។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បាននាំយកអំណោយជាគ្រឿងឧភោគបរិភោគ និងថវិកាចំនួន៥លានរៀល ដែលជាអំណោយរបស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រគល់ជូនដល់មណ្ឌលអប់រំព្យាបាលបន្សាប និងស្តានីតិសម្បទាន អ្នកញៀនគ្រឿងញៀនក្រចេះឱកាសថ្មីនេះផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា មណ្ឌលអប់រំព្យាបាលបន្សាប និងស្តានីតិសម្បទាន អ្នកញៀនគ្រឿងញៀន ក្រចេះឱកាសថ្មី ត្រូវបានដំណើរការមានរយៈពេលជាងកន្លះឆ្នាំមកនេះ ទទួលបានអ្នករងគ្រោះដោយសារធាតុញៀនចំនួន១០០នាក់។
បន្ថែមពីនេះ លោកស្នងការ បានជំរុញឲ្យអ្នករងគ្រោះសារធាតុញៀន ត្រូវព្យាយាមបន្សាបសារធាតុញៀន ឲ្យអស់ពីក្នុងខ្លួន ត្រូវខិតខំប្រឹងប្រែងព្យាបាល និងទទួលយកការបណ្តុះបណ្តាល ធ្វើយ៉ាងណាឲ្យខ្លួនបានរស់នៅក្នុងសង្គមវិញបាន៕