(ភ្នំពេញ)៖ នៅពេលដែលមានការលើកឡើងពីពាក្យថា ACCA, សំណួរជាច្រើនក៏ត្រូវបានលើកឡើងថា តើអ្វីទៅជា ACCA ? ACCA មានប្រភពមកពីណា? ហេតុអ្វីក៏ត្រូវសិក្សាកម្មវិធី ACCA? ហើយ ACCA បានផ្តល់អត្ថប្រយោជន៏អ្វីខ្លះដល់បុគ្គលទូទៅ?
ACCA តំណាងឲ្យពាក្យ Association of Chartered Certified Accountants ដែលជាឈ្មោះសមាគមគណនេយ្យករជំនាញអន្តរជាតិឈានមុខគេ មានដើមកំណើតនៅចក្រភពអង់គ្លេស តាំងពីថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ ១៩០៤ មកម្លេះ។ ACCA ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីរៀបចំនូវស្តង់ដារគណនេយ្យ និងសវនកម្ម អន្តរជាតិកម្រិតខ្ពស់មួយសម្រាប់មនុស្សជាតិ ព្រមទាំងផ្តល់ឱកាស ក៏ដូចជាធ្វើជាបណ្តាញដើម្បីផ្សារភ្ជាប់បុគ្គលជំនាញគ្រប់រូប នៅគ្រប់ទីកន្លែងលើពិភពលោកទៅកាន់កន្លែងការងារដែលពួកគេប្រាថ្នាចង់បាន។
បន្ថែមពីនោះ គឺដើម្បីគាំទ្រ និងលើកកម្ពស់ ក្រមសិលធម៌, អភិបាលកិច្ច និងស្តង់ដាជំនាញគណនេយ្យ និងសវនកម្មអន្តរជាតិប្រកបដោយកម្រិតខ្ពស់។ នៅឆ្នាំ២០១៧, ACCA មានសមាជិកផ្លូវការសរុបចំនួន ១៩៨,០០០នាក់, មានសិស្សានុសិស្សកំពុងសិក្សា និងបញ្ចប់ការសិក្សាចំនួន ៤៨៦,០០០នាក់ នៅទូទាំង១៨៣ប្រទេស លើពិភពលោក។
កម្មវិធីសិក្សារបស់ ACCA មានមុខវិជ្ជាសរុបចំនួន ១៣ មុខវិជ្ជា ហើយបែងចែកជា កម្រិតមូលដ្ឋាន(Fundamental) និងកម្រិតជំនាញ(Professional)។ កម្មវិធីACCA មិនត្រឹមតែផ្តោតជាសំខាន់លើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មប៉ុណ្ណោះទេ តែក៏បានរួមបញ្ចូលនូវជំនាញដែលមានគុណតម្លៃសម្រាប់អង្គភាពជាច្រើន រួមមាន ច្បាប់ពាណិជ្ជកម្ម ពន្ធដារ និងយុទ្ធសាស្ត្រគ្រប់គ្រងអង្គភាពទូទៅផងដែរ។ ជាទូទៅបេក្ខជនដែលបញ្ចប់ការសិក្សាកម្មវិធីនេះ តែងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារជំនាញនៅគ្រប់ស្ថាបន័ការងារទាំងអស់ ដោយហេតុថាពួកគេបានឆ្លងកាត់ការបណ្តុះបណ្តាលនូវកម្មវិធីស្របតាមស្តង់គណនេយ្យ និងសវនកម្មអន្តរជាតិ។
បន្ថែមពីនោះ បុគ្គលដែលបានបញ្ចប់ការសិក្សាលើកម្មវិធីនេះ តែងតែទទួលបាននូវការផ្តល់គុណតម្លៃពីសំណាក់អ្នកគ្រប់គ្រង ក៏ដូចជាអតិថិជនផងដែរ។ ហើយអ្វីដែលសំខាន់នោះ គឺបុគ្គលដែលបញ្ចប់ការសិក្សា ACCA តែងឋិតក្នុងការចង់បានខ្ពស់ពីសំណាក់និយោជកនៅក្នុងក្រុមហ៊ុន ធនាគារ ក្រុមហ៊ុនសវនកម្ម និងអង្គភាពពន្ធដារ ឬច្បាប់ជាដើម។ សមាគម ACCA ក៏តែងតែផ្តល់តម្លៃ និងការយកចិត្តទុកដាក់ជាខ្លាំងចំពោះដៃគូបណ្តុះបណ្តាលកម្មវិធីរបស់ខ្លួន ព្រោះវាគឺជាកត្តាចំបងដែលជម្រុញភាពជោគជ័យដល់អ្នកសិក្សាទាំងឡាយ។ ជាមូលហេតុធ្វើអោយ សមាគម ACCA មានដៃគូរបណ្តុះបណ្តាលកម្មវិធីរបស់ខ្លួនជាច្រើននៅជុំវិញពិភពលោក។
បើក្រលេកមកមើលប្រទេសកម្ពុជាវិញ វិទ្យាស្ថាន ខេមអេដ ប៊ីហ្សនេស ស្គូល គឺជាដៃគូបណ្តុះបណ្តាលមួយរបស់ ACCA ដែលមានការទទួលស្គាល់គុណភាពកម្រិត ផ្លាទីនៀម(Platinum)។ ជាវិទ្យាស្ថានដែលមានគុណសម្បិត្តល្អគ្រប់គ្រាន់ស្របតាមការលក្ខណ្ឌ របស់ ACCA រួមមាន បរិស្ថានសិក្សា គុណភាពសាស្ត្រាចារ្យ និងគុណភាពសិស្សបញ្ចប់ការសិក្សាជាដើម។
វិទ្យាស្ថាន ខេមអេដ ប៊ីហ្សនេស ស្គូល តែងបើកទទួលសិស្សចូលរៀនកម្មវិធី ACCA ពីរដងក្នុងមួយឆ្នាំ។វគ្គទីមួយ នៅរៀងរាល់ពាក់កណ្តាលខែមករា និងវគ្គទីពី នៅពាក់កណ្តាលខែកក្កដា។ ហើយបច្ចុប្បន្ននេះ វិទ្យាស្ថានកំពុងតែ ទទួលពាក្យសម្រាប់ការចូលរៀនវគ្គថ្មី គ្រប់កម្មវិធី រហូតដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៨។ សិស្សដែលមានបំណងចូលរៀនកម្មវិធី ACCA អាចដាក់ពាក្យតាមរយៈ វេបសាយ : https://app.cam-ed.com/beta/acca-register ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០២៣ ៩៨៦ ៥២២/៥២៣ /០១២ ៦១៨ ៩៨៨ ៕