(ភ្នំពេញ)៖ ELT School បានរៀបចំការប្រលងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាចំណេះដឹងទូទៅ ដោយធ្វើការប្រឡងចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃអង្គារ ទី២៦ ដល់ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
ការប្រឡងនេះត្រូវបានរៀបចំ និងត្រួតពិនិត្យយ៉ាងដិតដល់ ពីគណៈគ្រប់គ្រង់ និងលោកគ្រូ អ្នកគ្រូ ។ បន្ទាប់ពីការប្រឡងឆមាសលើកទី២ ត្រូវបានបញ្ចប់សិស្សានុសិស្ស នឹងត្រូវបានឈប់សម្រាកចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ។
គួរបញ្ជាក់ដែរថា សាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ី អិល ធី ជាស្ថាប័នមួយនៃក្រុមហ៊ុន អ៊ី អិល ធី អេឌ្យូខេសិន ដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៩៤ និងត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានភាពជាដៃគូសហការណ៍ជាមួយសាលានាបណ្តាលប្រទេសជាច្រើន។
ក្រោមបទពិសោធន៍ជាង២៤ឆ្នាំ សាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ី អិល ធី មានកម្មវិធីសិក្សាបែបជាតិ និងអន្តរជាតិ ចាប់ពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ រួមជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ខ្ពស់ ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធន៍បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុកភាព។ សិក្សានៅ ELT School សិស្សានុសិស្សនឹងទទួលបានចំណេះដឹង3ភាសា និងសញ្ញាបត្រ3ក្នុងពេលតែមួយ។ ភាពជោគជ័យរបស់សិស្សានុសិស្ស និងការពេញចិត្តរបស់អ្នកអាណាព្យាបាល ជាកាតព្វកិច្ច និងសេវាកម្មរបស់ ELT School។
សូមជម្រាបថា ថ្នាក់បំប៉នវិស្សមកាលពិសេស និងត្រៀមបវេសនកាលថ្មី ចូលរៀនថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨, បវេសនកាលថ្មី ឆ្នាំសិក្សា២០១៨ -២០១៩ ចូលរៀនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស សម្រាប់២០០នាក់ដំបូង៖
*បញ្ចុះតម្លៃ ១០០ដុល្លារ លើតម្លៃសិក្សា
*បញ្ចុះតម្លៃថ្នាក់បំប៉នវិស្សមកាលពិសេស ៥០%
*និងរៀនភាសាចិនដោយឥតគិតថ្លៃ
ទំនាក់ទំនងព័ត៌មាន៖ 012 900 242/ 012 931 817 / 012 872 630 ៕