(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្ទឹងត្រែង។
ក្នុងកិច្ចសំណេះសំណាលនេះ មានការចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងគ្រប់ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត ចំនួន២៩៥នាក់។
ថ្លែងក្នុងឱកាសនោះ អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបាននាំយកអំណោយរបស់សម្តេចទាំងទ្វេ ជូនលោកគ្រូ អ្នកគ្រូ ទាំង២៩៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៤០,០០០រៀល៕