(កោះកុង)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមការងារថ្នាក់ក្រសួង និងថ្នាក់ខេត្ត រៀបចំពិធីចាប់ឆ្នោតយកដីឡូតិ៍ និងប្រគល់ថវិកាជូន ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Suger Industry Co.,Ltd ដែលស្ថិតក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ។
ពិធីប្រគល់ដីធ្លីនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក ទេព ធន អនុរដ្ឋលេខាធិការក្រសួងដែនដី និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដែលរៀបចំនៅវត្តជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង ការរៀបចំចាប់ឆ្នោតនេះ មានការទទួលយល់ព្រមឯកភាពទាំងអស់គ្នា ប្រជាជនទាំង២០០គ្រួសារ មានទីលំនៅភូមិជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល និងក្រុម១៧០គ្រួសារ ជាប្រជាពលរដ្ឋម្ចាស់ដីមានទំនាស់ជាង១០ឆ្នាំមកហើយ៕