(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ ចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា បានចំណាយពេល ៣ម៉ោង ក្នុងការលេងកីឡាវាយកូនគោល នៅរាជធានីភ្នំពេញ ដើម្បីទទួលបាននូវសុខភាពល្អបរិបូរណ៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យប់ម៉ិញអត់មានបាល់ទាត់ ជួនគ្នាថ្ងៃនេះជាថ្ងៃឈប់សម្រាក សុំយកពេល៣ម៉ោង ដើម្បីប្រកួតវាយកូនគោល»។
ទោះជាចំណាយហាត់កីឡាដើម្បីសុខភាព អស់៣ម៉ោងក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចទេ ក្នុងការជូនពរបងប្អូនជនរួមជាតិ ឱ្យជួបតែសេចក្តីសុខ និងឱ្យពលរដ្ឋត្រៀមមើលបាល់ទាត់ នាយប់នេះ។
នៅយប់នេះ គឺជាការប៉ះគ្នារវាងក្រុមបាល់ទាត់ជម្រើសជាតិបារាំង ជាមួយនឹងក្រុមពពកស អាហ្សង់ទីន ក្នុងវគ្គ១៦ក្រុម នៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ក្រុមទាំងពីរនេះ គឺជាក្រុមខ្លាំងជក់ចិត្តមួយផងដែរ របស់អ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោក៕