(ភ្នំពេញ)៖ ធនាគារឯកទេសវីង បានធ្វើការចាប់ឆ្នោតជាលើកដំបូង ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានប្រើប្រាស់សេវាផ្ទេរប្រាក់ ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង ក្នុងកំឡុងថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។
អតិថិជនដែលឈ្នះរង្វាន់ ពីការចាប់រង្វាន់នេះ គឺជាអ្នកដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ ដែលផ្ទេរមកនៅប្រទេសកម្ពុជាផងដែរ។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន៖ ទឹកប្រាក់៣០ដុល្លារ ចំនួន១១រង្វាន់, ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន០៣រង្វាន់។
ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារឯកទេសវីង ខាងក្រោម៖
ប្រទេសថៃ៖ ផ្ទេរប្រាក់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូផ្ទេរប្រាក់ DeeMoney ។
ប្រទេសកូរ៉េ៖ ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង តាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI ។
ប្រទេសកម្ពុជា៖ អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេស តាមរយៈគណនីវីង។
អញ្ចឹងចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នកដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ!
សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ជារៀងរាល់ខែរហូតដល់ខែធ្នូ។ រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់, ៧០០ដុល្លារ ០១រង្វាន់ និង១,០០០ដុល្លារ ០១រង្វាន់ នៅក្នុងខែធ្នូ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ www.wingmoney.com
ខាងក្រោមនេះ ជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖