(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាឲ្យមន្ត្រីនាំយកគ្រឿងចក្រភ្លាមៗទៅស្ដារកាយប្រឡាយមួយកន្លែង ដើម្បីរំដោះជំនន់ទឹកភ្លៀងធ្លាក់ជោគជាំប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បណ្ដាលលិចលង់នៅក្នុងសាលាវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដោយសារតែសិស្សានុសិស្សពិបាកទៅសិក្សា និងសម្រាករយៈពេល២ថ្ងៃ។
លោក ជា ពិសី បានថ្លែងថា ក្រោយពីនាំយកគ្រឿងចក្រដាក់ឲ្យដំណើរការស្ដារកាយប្រឡាយ ដើម្បីបើកផ្លូវបង្ហូររំដោះទឹកនៅក្នុងតំបន់ដែលកំពុងជន់លិចលង់ខាងលើ គឺសង្កេតឃើញថា ស្ថានភាពទឹកបានចាប់ផ្ដើមស្រកជាបណ្តើរៗហើយ មិនតែប៉ុណ្ណោះ និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សសាលាវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ អាចដំណើរការចូលសិក្សារៀនសូត្រវិញបាននៅថ្ងៃនេះ៕