(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងចែកបរិក្ខាយោធា ជូនដល់នាយ នាយរងអាវុធហត្ថក្រោមឱវាទ។
ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ ជំនួយការ កងអនុសេនាធំថ្មើរជើង ត្រៀមអន្តរាគមន៍ និងកម្លាំងត្រៀមអន្តរាគមន៍ជំហាន២ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានប្រាប់ឲ្យកងកម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បំពេញភារកិច្ច ជូនអង្គភាព និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្តិភាពក្នុងមូលដ្ឋាន ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាល។
មេបញ្ជាការបានបន្តថា ថ្ងៃនេះអង្គភាពបាននាំសម្ភារបរិក្ខាយោធា យកមកចែកជូន រួមមាន៖ ឯកសណ្ឋានប្រយុទ្ធលេខ៥ ចំនួន២០០កំប្លេ, ខ្សែក្រវាត់ ចំនួន២០០ខ្សែ និងអាវយឺតចំនួន២០០អាវ។ សម្ភារបរិក្ខាទាំងអស់នេះ អង្គភាពកងរាជអាវុធហត្ថខេត្ត ទទួលបានមកពីការឧបត្ថម្ភគាំទ្រពីសំណាក់ សប្បុរសជននានាក្នុងខេត្ត៕