(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។
ជាក់ស្ដែង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានស្លាកលេខលើ៤គោលដៅ (ក្រុងព្រះសីហនុ ៣គោលដៅ និងស្រុកស្ទឹងហាវ មួយគោលដៅ)។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលពិនិត្យឃើញមធ្យោបាយល្មើសចំនួន១០៥គ្រឿង ក្នុងនោះរថយន្ត០៥គ្រឿង៖
* ពិន័យអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូមិនពាក់មួក បានចំនួន៩០គ្រឿង។
* ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ បានចំនួន១០គ្រឿង។
* ពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ បានចំនួន២គ្រឿង។
* ពិន័យរថយន្តបិទកញ្ចក់ខ្មៅ បានចំនួន៣គ្រឿង៕