(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៩៦៩គ្រឿង រកឃើញល្មើសច្បាប់៣០៧គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ២០១គ្រឿង និងផាកពិន័យ១០៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន៧២១គ្រឿង, អប់រំ៣៣គ្រឿង និងផាកពិន័យចំនួន៥៧គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយ្ដបាន២៤៧គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦១,៤១០គ្រឿង រកឃើញយានយន្តល្មើស១០,៤៦៧គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៤,៨០៦គ្រឿង និងផាកពិន័យ ៥,៦៦១គ្រឿង (ម៉ូតូ៩៩%)៕