ក្រសួងប្រៃសណីយ៍ ស្នើដល់ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ ពង្រឹងគុណភាពសេវា ក្នុងចន្លោះពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ
29-06-2018 17:47
(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ចេញលិខិតផ្លូវការមួយច្បាប់ ស្នើទៅដល់អគ្គនាយក និងប្រធានក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ ពង្រឹងគុណភាពសេវា ទូរស័ព្ទចល័ត ក្នុងចន្លោះពេលយុទ្ធនាការបោះឆ្នោត និងការបោះឆ្នោតជ្រើសរើស តំណាងរាស្ដ្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ក្នុងពេលខាងលើប្រជាពលរដ្ឋចាំបាច់ក្នុងការទាក់ទង និងទទួលបានព័ត៌មានថ្មីៗ អំពីគោលនយោបាយអភិវឌ្ឍន៍នានា របស់រាជរដ្ឋាភិបាល ពិសេសព័ត៌មានចាំបាច់ សម្រាប់ការបោះឆ្នោត៕
សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងលិខិតរបស់ លោក ត្រាំ អ៊ីវតឹក ដែលមានខ្លឹមសារទាំងស្រុង ៖