Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Havas Socialyse ប្រារព្ធខួប១ឆ្នាំរបស់ខ្លួន ស្របពេលសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់

29-06-2018 16:45

(ភ្នំពេញ)៖ ទីផ្សារឌីជីថលកម្ពុជា កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ដែលក្លាយជាផ្នែកមួយ ដ៏មានសក្តានុពល នៃកំណើនសេដ្ឋកិច្ចទាំងមូល របស់ប្រទេស។ ជាមួយនឹងការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមជាង៤៣ភាគរយ បានធ្វើឲ្យទីផ្សារឌីជីថលសំខាន់ ជាងជម្រើសទីផ្សារផ្សេងទៀត។

ក្រុមហ៊ុន Havas Socialyse នៅប្រទេសកម្ពុជា ដើរតួនាទីយ៉ាងចម្បង ក្នុងការផ្លាស់ប្តូរវិស័យឌីជីថលនេះ។ ក្រុមហ៊ុន Havas Socialyse ជាសមាជិក នៃបណ្តាញ Havas នឹងប្រារព្ធខួប១ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ និងអបអរភាពជាដៃគូដ៏រឹងមាំ ដែលបានបង្កើតឡើង ជាមួយនឹងម៉ាកសញ្ញាឈានមុខគេ ក្នុងស្រុក និងអន្តរជាតិ។

ជាមួយការប្តេជ្ញាចិត្ត ទៅការច្នៃប្រឌិតថ្មី ក្រុមហ៊ុន Havas Socialyse ជំរុញបង្កើតបានសមិទ្ធផលឌីជីថលសំខាន់ៗ មួយចំនួននៅកម្ពុជា រួមមានយុទ្ធនាការបច្ចេកវិទ្យា បញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត (Augmented Reality) យុទ្ធនាការ In App និងយុទ្ធនាការទីផ្សាឌីជីថលដំបូងគេបង្អស់ ដែលបានសាយភាយយ៉ាងខ្លាំង ជាមួយចំនួនអ្នកមើល និងចែករំលែករាប់លាននាក់។

លោក Anthony Keck ដែលជាអគ្គនាយកប្រតិបត្តិ គ្រុប (Group Chief Operating Officer) ប្រចាំ Havas Riverorchid គ្រុប បានឲ្យដឹងថា «នៅពេលយើងចាប់ផ្តើមដំណើរការ ក្រុមហ៊ុន Havas Socialyse ឆ្នាំមុន យើងចង់បង្កើតអាជីវកម្មឌីជីថលដែលល្អបំផុត ដើម្បីផ្តល់ឲ្យដៃគូ និងណែនាំអតិថិជនរបស់យើង ឲ្យស្គាល់ពិភពឌីជីថលថ្មីៗ នៅប្រទេសកម្ពុជា ច្រើនជាងការចាប់អារម្មណ៍ ទៅលើហ្វេសប៊ុកតែម្យ៉ាង»

លោក Anthony Keck បានបន្តទៀតថា ជាមួយការគាំទ្រ Havas នេះ ជាដំណើរបន្តឆ្ពោះទៅមុខ សម្រាប់ពួកយើង ហើយយើងនឹងបន្តក្លាយជាក្រុមហ៊ុនដែលឈានមុខគេ»។

លោកស្រី Ha Le ជានាយកទីផ្សារក្រុមហ៊ុនវីសា ប្រចាំប្រទេស កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានថ្លែងថា «យើងបានសហការជាដៃគូ ជាមួយក្រុមហ៊ុន Havas Socialyse លើយុទ្ធនាការឌីជីថលដ៏គួរ ឲ្យចាប់អារម្មណ៍មួយ កាលពីដើមឆ្នាំនេះ»។

លោកស្រី Le ក៏បានចែករំលែកថា «យើងមានទំនាក់ទំនងល្អ ជាមួយក្រុមការងារនៅទីនោះ ហើយពួកគេមានការគាំទ្រខ្លាំង ការយល់ដឹង និងភាពបត់បែនច្រើន ។ ប្រទេសកម្ពុជា ជាទីផ្សារ ដែលមានការប្រកួតប្រជែងខ្លាំង តែមានសក្តានុពលដ៏អស្ចារ្យ សម្រាប់ភាពរីកចម្រើន»