(តាកែវ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបំពេញកាតព្វកិច្ច ក្នុងនាមជាប្រជាពលរដ្ឋល្អម្នាក់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្នាៗ ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងបែបនេះ នៅទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ និងលោកស្រី ព្រមទាំងសហការី បានដង្ហែទៀនព្រះវស្សា និងទេស្សវត្ថុ ទៅប្រគេនព្រះសង្ឃដែលចាំព្រះវស្សា ចំនួន៧វត្ត: វត្តឈើទាលទងត្រា វត្តតុំ វត្តបារាយណ៍ វត្តអង្គសមាធិ វត្តធន់មន់ វត្តព្រៃផ្អាវ និងវត្តអង្គចង្អេ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរដែនដី និងក្រុមការងារ បន្តធ្វើអំពើល្អត្រូវការពារតម្លៃ សុខសន្តិភាព ដែលមាននាបច្ចុប្បន្ននេះឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាត នូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជា ជារៀងរហូតបន្តការអភិវឌ្ឍប្រទេសជាតិឱ្យឆាប់បានរីកចំរើន៕