Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាកម្រងរូបភាព និងវីដេអូ ព្រឹត្តិការណ៍ព្យុហយាត្រា អបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ របស់យោធភាគទី៥ (Video inside)

29-06-2018 15:48

(បាត់ដំបង)៖ បន្ទាប់ពីយោធភូមិភាគទី៥ បានបង្កើតឡើងរយៈពេល៣០ឆ្នាំ (២៨ មិថុនា ឆ្នាំ២០១៨ ២៨មិថុនា ឆ្នាំ១៩៨៨) ដើម្បីបុព្វហេតុការពារ សន្តិសុខផ្ទៃក្នុង ជាពិសេសដើម្បីបង្រួបបង្រួម ទប់ទល់នឹងការវិលត្រឡប់មកវិញ ពីសំណាក់ក្រុម ប៉ុល ពត ដែលនៅសេសសល់តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងតំបន់មួយចំនួនទៀត នៅក្នុងប្រទេសកម្ពុជា។

នេះជាប្រវត្តិសាស្ត្រលើកទី១ របស់យោធភូមិភាគទី៥ ដែលបានរៀបចំធ្វើព្យុហយាត្រារបស់ខ្លួន ដើម្បីបង្ហាញពីភាពអង់អាចក្លាហាន ស្ម័គ្រស្មោះជាមួយប្រជាពលរដ្ឋ រាជរដ្ឋាភិបាល លះបង់ប្តូរផ្តាច់ បូជាសាច់ស្រស់ឈាមស្រស់ និងកម្លាំងសាមគ្គីក្នុងការចូលរួមរំដោះជាតិ មាតុភូមិចេញពីភ្លើងសង្គ្រាមស៊ីវិលផងដែរ។ ជាមួយគ្នានេះតំបន់ភូមិភាគទី៥នេះ ជាទីតាំងចុងក្រោយ នៃការធ្វើសមាហរណ៍កម្មរវាងកងទ័ពឧទ្ទាមខ្មែរ ក្រហម ដែលចុះចូលជាមួយរាជរដ្ឋាភិបាលដើម្បីបង្កើតឱ្យមានសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។

ពិធីអបអរសាទរ និងការធ្វើព្យុហយាត្រានេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព សម្តេចេពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហានជាន់ខ្ពស់ នៃក្រសួងការពារជាតិកម្ពុជា, មេបញ្ជាការយោធភូមិភាគីទី១ របស់ព្រះរាជាណាចក្រថៃឡងដ៏, តំណាងកងទ័ពប្រជាជនវៀតណាម ប្រមាណ៣០០០នាក់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ។

សូមជម្រាបថា យោធភូមិភាគទី៥ មានខេត្តចំនួន៤រួមមាន៖ ទី១៖ ខេត្តបាត់ដំបង, ទី២៖ ខេត្តពោធិ៍សាត់, ទី៣៖ ខេត្តប៉ៃលិន និងទី៤៖ ខេត្តបន្ទាយមានជ័យ៕